The Wayback Machine - https://web.archive.org/web/20110928150850/http://www.nwhc.cambodia.gov.kh/kh/node/136
Angkor Wat
khmer Ballet Dance
Khmer Shadow Theatre
Preah Vihear
Angkor Wat
Angkor Wat
Angkor Wat
Preah Vihear
Preah Vihear
Preah Vihear

របាំព្រះរាជទ្រព្យ

Khmer Classical Dance

របាំព្រះរាជ​ទ្រព្យ​គឺជាទម្រង់របាំរបស់ខ្មែរ ​​ដែលដើមឡើយ​គេសម្ដែង​សម្រាប់​តែ​ព្រះរាជ​ វង្ស​ប៉ុណ្ណោះ​។ នៅ​ពាក់កណ្ដាល​សតវត្សទី​២០ របាំនេះត្រូវបាន​សម្ដែងជូន​សាធារណ​ជនទស្សនា​ ហើយរបាំនេះបាន​បន្តសម្ដែង​ក្នុង​ព្រះរាជពិធី​និង​ព្រឹត្តិ​ការណ៍​​សំខាន់ផ្សេងៗ ដូច​​ជា៖ ពិធីគ្រងរាជ្យ ពិធីរៀបអាពាហ៍ពិពាហ៍ ឬឱកាសឈប់សម្រាក ​ តាមប្រពៃណី​ខ្មែរ។ ​ របាំ​ព្រះរាជទ្រព្យ​​បង្កប់​នូវតម្លៃ​វប្បធម៌​ដែល​មានលក្ខណៈល្អឥតខ្ចោះ​ ភាពថ្លៃថ្នូរនិង​ព្រលឹងជាតិ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទៀត​សោត​​របាំ​នេះ​ក៏ផ្ដល់​នូវតម្លៃ​បែប​ប្រពៃណី​សុទ្ធសាធ​ ជានិមិត្តរូប​នៃការគោរពនិងព្រលឹងជាតិ​ ។

ដោយសារ​ភាពល្បីល្បាញ​ខាងការប្រើប្រាស់ដៃនិងជើង ​ដើម្បីសម្ដែងអារម្មណ៍និងតម្លៃ វប្បធម៌ ខាង​ផ្នែក​ការ​និយាយពោល និងសម្ដែងទឹកមុខ អង្គការ​យូណេស្កូបានប្រកាស់​របាំព្រះរាជ​​ទ្រព្យរបស់​ខ្មែរជាស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញសំឡេង​ និងអរូបីនៅក្នុង ឆ្នាំ​២០០៣ ហើយបានចុះក្នុង​បញ្ជី​តំណាង​ឲ្យបេតិកភណ្ឌ​វប្បធម៌អរូបី​ខាង​ផ្នែក​មនុស្សជាតិក្នុង​ឆ្នាំ២០០៨។ ការ​ទទួលស្គាល់​ និង​ការចុះ​បញ្ជី​នេះ​​អាច​ផ្ដល់​​លទ្ធ​ភាព​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា​ការពារ​បេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃនេះទប់ទល់នឹង​ការ​គម្រាមកំហែង​ពីការខូតខាត ការវិនាស​សាបសូន្យ និង​បំផ្លិច​បំផ្លាញ។ ការសម្ដែងរបាំនេះ​មានរួមបញ្ជូល​ក្រុមអ្នក​សម្ដែង​ដែលមាន​ពណ៌​ ម៉ូតសំលៀកបំពាក់ ការតុប​តែងនិងរបាំ​ង​មុខ​ខុសៗ​គ្នា។ ការធ្វើកាយវិការនិង​ឥរិយាបទ​ បង្ហាញនូវអារម្មណ៍របស់មនុស្ស​ ពីការ​ភ័យខ្លាច ការខឹងសម្បារហូត​ដល់​ការស្រលាញ់និងភាព​រីករាយ។ វង់តន្រ្តីអមនឹងការរេ​រាំ​ និងសំឡេង​​ស្រ្តីបន្ទរបរិយាយ​ដូចជា​​អត្ថន័យ​នៃឈុតរឿង​ និង​បង្ហាញ​នូវ​អារម្មណ៍​ដែល​តួសម្ដែងត្រាប់តាម។